(ខេត្តព្រៃវែង)៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយណាដែលបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ពោលគឺ នគរបាលខេត្តព្រៃវែង មិនបណ្ដែតបណ្ដោយឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬបាតុភាពណាមួយកើតឡើងជាដាច់ខាត ។
ជាមួយគ្នានោះដែរ ព្រះសង្ឃ និងប្រជាពលរដ្ឋ មានការសាទរ និងកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តព្រៃវែង ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត ទាំងយប់ទាំងថ្ងៃ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់សាធារណៈ ក្នុងខេត្តព្រៃវែង ។
លើសពីនេះទៅទៀត ព្រះសង្ឃ និងប្រជាពលរដ្ឋ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគជូនដល់កម្លាំង ដែលឈរជើងនៅតាមគោលដៅ ដើម្បីលើកទឹកចិត្តដល់នគរបាលខេត្តព្រៃវែង ក្នុងការបន្តការពារកុំឱ្យមានបាតុភាពណាមួយកើតឡើងជាដាច់ខាត ៕
ចូលឆាណែលតេលេក្រាម៖ t.me/PreyVengPolice