លោក ប៉ាល់ សៅជាតិ ជាចាងកាសែត ពន្លឺពេជ្រ នឹងគេហទំព័រ ភីភីធីញូស៍..នឹង សមាជិកសមាជិកា ទាំងអស់់ សូមគាំទ្រទាំងស្រុងក្នុងគម្រោងព្រែកជីកហ្វូណន

ភ្នំពេញ៖ ខ្ញុំបាទ.ប៉ាល់ សៅជាតិ ជាចាងកាសែត ពន្លឺពេជ្រ នឹងគេហទំព័រ ភីភីធីញូស៍..នឹង សមាជិកសមាជិកា ទាំងអស់់ សូមគាំទ្រទាំងស្រុងក្នុងគម្រោងព្រែកជីកហ្វូណន តេជោ របស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងសម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា។ដោយយើងខ្ញុំបានមើលឃើញថាបើមានព្រែកជីកហ្វូណន តេជោ គឺទទួលផលប្រយោជន៍
១-ព្រែកជីកហ្វូណនតេជោ កាត់បន្ថយការចំណាយក្នុងការទំនិញគ្រប់ប្រភេទដោយមិនឆ្លងកាត់ប្រទេសវៀតណាមទៀត។
២-ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រភពផ្គត់ផ្គង់ទឹក និងជាកន្លែងរំដោះទឹកជំនន់ នៅក្នងខេត្តចំនួន៤គឺ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត។
៣-ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋក៏អាចយកទឹកទៅប្រើប្រាសក្នុងការដាំដុះផល្លិតផលកសិកម្ម។
យេីងខ្ញុំជាថ្នាក់ដឹកនាំសមាគមសូមអំពាវនាវដល់លោកតាលោកយាយពុកម៉ែអ៊ំពូម៉ីងបងប្អូនជនរួមជាតិទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជីកព្រែកជីកហ្វូណន តេជោ ទាំងអស់គ្នា នឹងសូមកុំជឿលើកការញុះញុងរបស់ទណ្ឌិតសម រង្ស៉ី ជាជនក្បត់ជាតិ៣ជំនាន់រួមទាំងក្រុមជ្រុលនិយមបំរើផលប្រយោជន៍អោយបរទេសមួយក្ដាប់តូច ដែលបានមួលបង្កាច់បង្ខូចមកលើរាជរដ្ឋាភិបាល ថាគម្រោងព្រែកជីកហ្វូណនតេជោ បំរើអោយការដាក់កងទ័ពចិន អោយសោះ។យើងខ្ញុំទាំងអស់គ្នាសុំជម្រាបដល់លោកតាលោកយាយពុកម៉ែអ៊ំពូម៉ីងបងប្អូនជនរួមជាតិថាគម្រោងព្រែកជីកហ្វូណនតេជោ គឹបំរើផលប្រយោជន៍តែមួយគត់ជូនប្រជាពលរដ្ឋខ្មែរនិងសេដ្ឋកិច្ចជាតិក្នុងការអភិវឌ្ឍនប្រទេសជាតិអោយកាន់តែរីកចំរេីនបន្ថែមទៀត។ សូមអរគុណសន្ដិភាព