(ភ្នំពេញ) ៖ លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ និងកុំជឿតាមការឃោសនានិងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត។
លោកបណ្ឌិត ហ៊ាង គឹមស្រឿន បានអំពាវនាវយ៉ាងដូច្នេះថា “សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូនពេញចិត្ត ជឿទុកចិត្ត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងកុំជឿតាមការញុះញង់ពីបុគ្គលណាមួយដែលធ្វើឲ្យបងប្អូនបាត់បង់សិទ្ធិនៅក្នុងការសម្រេចជ្រើសរើសអ្នកតំណាងដែលបងប្អូនស្រឡាញ់ពេញចិត្តឲ្យទៅគ្រប់គ្រងដឹកនាំប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍ជាតិ និងរក្សាស្ថេរភាពនយោបាយ សន្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមកម្ពុជា”។