ខ្មែរ ប៊ែវើរីជីស ចំណាយជិត៣០ម៉ឺនដុល្លារ រួមចំណែកជំរុញការសិក្សាសិស្សឲ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ គិតតាំងពីឆ្នាំ២០១៦ ដល់ ២០២៣ ខ្មែរ ប៊ែវើរីជីស បានចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀន ចំនួន ៣៧ ដែលគិតជាថវិកាប្រមាណ ២០ ទៅ ៣០ ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ នៅតាមបណ្ដាលខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។

គម្រោង «សាលាស្អាត» បានលើកកម្ពស់សោភ័ណភាពនៅតាមសាលារៀន តាមរយៈការជូសជុសនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវបេតុង ក្រាលការ៉ូឡា របងសាលា ក្លោងទ្វារ ដងទង់ជាតិ ទីលានកីឡាបាល់ទាត់ និងបាល់ទះជាដើម។

គួរបញ្ជាក់ថា គម្រោង សាលាស្អាត ឆ្នាំ ២០២២ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធដល់សាលារៀនចំនួន ១៧សាលា នៅរាជធានីភ្នំពេញក្នុងនោះរួមមាន៖ វិទ្យាល័យ ឥន្ទ្រទេវី, វិទ្យាល័យ ពងទឹក, វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន, វិទ្យល័យ ទួលស្វាយព្រៃ, វិទ្យាល័យ ទួលទំពូង, វិទ្យាល័យជាស៊ីមឈូកវ៉ា, វិទ្យាល័យ ទួលប្រាសាទសែនសុខ, វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី អរុណវតី, វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ, វិទ្យាល័យ ឬស្សីកែវ, វិទ្យាល័យជាស៊ីមជ្រោយចង្វារ, វិទ្យាល័យ ព្រែកលៀប, វិទ្យាល័យ បាក់ទូក, វិទ្យាល័យ ព្រះស៊ីសុវត្ថិ, សាលាបឋមសិក្សា សន្ធរម៉ុក, វិទ្យាល័យ ព្រែកឯក, និងវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី៕

សូមទស្សនាវីដេអូ គម្រោង “សាលាស្អាត” របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈតំណភ្ជាប់៖ https://bit.ly/3K4UDgG

Leave a Reply

Your email address will not be published.