សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា និងលោកឧកញ៉ា

(ឡាវ)៖ អ្នកឧកញ៉ា និងលោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ត្រូវបានប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ា របស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកា ជូនចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទិញវ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។

អ្នកឧកញ៉ា លោកឧកញ៉ាទាំង៦រូប ដែលបានឧបត្ថម្ភថវិកាទិញវ៉ាក់សាំង និងសម្ភារៈបរិក្ខារក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ រួមមាន៖ អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា, ឧកញ៉ា Guy Chhay, លោកឧកញ៉ា Ing Seav Meng និងលោកឧកញ៉ា លី ហុង៕

Leave a Reply

Your email address will not be published.