សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ដឹកនាំគណៈគ្រប់គ្រង ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនគ្រួសារ លោក ប៉ាល់ សៅជាតិ ដែលកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីពេទ្យ

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព ក្រោមការចង្អុលបង្ហាញរបស់
ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជា ប្រធានកិត្តិយសសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព និង
ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាទីប្រឹក្សាជាន់ខ្ពស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយសប្បុរសធម៌របស់សប្បុរសជនជូនដល់លោកប៉ាល់ សៅជាតិ ជាចាងហ្វាងគេហទំព័រពន្លឺពេជ្រនិងជាអគ្គលេខាធិការរង សមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពដែលភរិយារបស់លោកកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីពេទ្យ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ហ៊ុន មករា ប្រធានសមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមទាំង២និងសមាជិកសមាជិការនៃសមាគមទាំងអស់ជូនចំពោះក្រុមគ្រួសាររបស់លោក ប៉ាល់ សៅជាតិ ជាចាងហ្វាងគេហទំព័រពន្លឺពេជ្រនិងជាអគ្គលេខាធិការរងសមគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពផងដែរ។
លោក ប៉ាល់ សៅជាតិ បានសម្ដែងនូវការត្រេកអរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និងឯកឧត្តម ហេង រតនៈ ដែលលោកទាំងតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូនអ្នកសារព័ត៌មាន ដែលមានជីវភាពខ្វះខាត លំបាកកន្លងមក។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពដែលមាន លោក ហ៊ុន មករា ជាប្រធានមិនដែលព្រងើយកន្តើយឡើយ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះសមាជិកនៃសមាគមទាំងអស់ដែលជួបបញ្ហាមិនថាតិចក្ដីច្រើនក្ដីនោះទេ។
ជួយគ្នាក្នុងគ្រាក្រមានមិត្តល្អក្នុងពេលមានអាសន្ន៕