ពិធីសំណេះសំណាលរវាង ឯកឧត្តមប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ ជាមួយសមាជិកសមាជិកាសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព

(ភ្នំពេញ)៖ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសំណាក់ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ នៅវិមាន ៧ មករា គ៨៥ ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជា ១០០ នាក់។

វិធីនេះដែរមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់គឺសំណាក់ឯកឧត្តមប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ៩៨ ឯកឧត្តម គង់ ចំរុងជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម ប៉ាន់ខែម វឌ្ឍនាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សមូលដ្ឋាន គ៨៥ លោកស្រីជំទាវ យូសុះ ហ្វារតៀរនី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សមូលដ្ឋាន គ៨៥ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាព និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូបទៀត។

ជាកិច្ចស្វាគមន៍ លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានឡើងអានរបាយការណ៍ស្វាគមន៍ចំពោះគណៈអធិបតី ដោយបានបញ្ជាក់អំពីប្រវត្តិនៃការកកើតសមាគម ដំណើរការប្រព្រឹត្តទៅផែនការសកម្មភាព ទិសដៅ និងលើកផែនការដែលត្រូវអនុវត្តបន្តទៅមុខទៀត។

លោកប្រធានសមាគមបានបញ្ជាក់ទៀតថា សមាជិកសមាជិកាទាំងអស់របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនិងបងប្អូនអ្នកសារព័ត៌មានដែលមានវត្តមាននៅទីនេះទាំងអស់ សូមគោរពស្នើសុំផ្ទេរជីវភាពបក្សពីមូលដ្ឋានមករួមជីវភាពបក្ស ជាមួយ គ៩៨ វិញ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ប៉ាន់ខេម ប៊ុនថន បានមានប្រសាសន៍រៀបរាប់អំពីប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា ។

បានរៀបរាប់អំពីបទពិសោធន៍ការងារក៏ដូចជាប្រវត្តិនៃការតស៊ូរបស់ឯកឧត្តមផ្ទាល់ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន ថាអតីតកាលរបស់លោកគឺជាកូនដែលមានឪពុកម្ដាយមានជីវភាពក្រីក្រលំបាក។ខំប្រឹងប្រែងតស៊ូរៀនសូត្រ។ចំណេះគ្រប់ឧបសគ្គទាំងឡាយទាំងពួងរហូតមកដល់ចំណុចនេះមិនមែនជារឿងងាយស្រួលនោះទេ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចប្រធានគណបក្សជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។ 

ឯកឧត្តមបណ្ឌិត ក៏បានថ្លែងកោតសរសេីរខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រេីប្រជាពលរដ្ឋក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ហេីយ ឯកឧត្តមបណ្ឌិតក៏បានលេីកទឹកចិត្តឱ្យសមាជិក សមាជិកាត្រូវរួមគ្នាបន្តសកម្មភាពដែលបម្រេីផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា តាមគន្លងសន្តិភាព និងការអភិវឌ្ឍន៍ ដែលជាមរតកដ៏មានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺកេីតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ប៉ាន់ខេម ប៊ុនថន បានសម្ដែងនូវការស្វាគមន៍ចំពោះបងប្អូនអ្នកសារព័ត៌មាននិងសមាជិកសមាជិកាទាំងអស់ដែលសម្រេចចិត្តផ្ទេរជីវភាពបក្សពីមូលដ្ឋានមករួមជីវភាពបក្ស ជាមួយ គ៩៨ វិញ។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានជួយឧបត្ថម្ភមីចំនួន ១០០ កេស សម្រាប់បម្រើឲ្យការងារសកម្មភាពមនុស្សធម៌របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ផងដែរ។