ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម  សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧…

ញត្តិគាំទ្រលទ្ធផលបឋមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ជាសមាគមអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីការត្រឹមត្រូវនៅក្រសួងមហាផ្ទៃនិងក្រសួងព័តមាន មានសមាជិកសមាជិការ ជាអ្នកសារព័ត៌មានជាច្រើននាក់ នៅតាមបណ្តា រាជធានី ខេត្ត ក្រុងនានា ទូទាំងប្រទេស ធ្វើសកម្មភាពផ្តោតលើវិស័យព័ត៌មាននិងកិច្ចការមនុស្សធម៌ ។ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានចូលរួមយ៉ាងសកម្ម ក្នុងការពិនិត្យមើលការបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងបានតាមដានយ៉ាងចូលចិត្តទុកដាក់បំផុត ចំពោះ លទ្ធផលបឋមនៃការបោះឆ្នោត ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងនោះសមាគម បានពិនិត្យឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នេះបានប្រព្រឹត្តទៅដោយ សេរី…

សេចក្តីថ្លែងការណ៍គាំទ្រ របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព

សេចក្តីថ្លែងការណ៍គាំទ្រ របស់សម្ពន្ធយុវជនស្រលាញ់សន្តិភាពដែលបានដាក់អ្នកសង្កេតការណ៍សរុប៥៥៥៣នាក់ចូលរួមសង្កេតការណ៍នៅទូទាំងប្រទេស នូវដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

សេចក្ដី​ថ្លែងការណ៍​ របស់​សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

សេចក្ដី​ថ្លែងការណ៍​ របស់​សម្ព័ន្ធ​សមាគម​សារព័ត៌មាន​កម្ពុជា​ ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣

អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣

អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។ អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ក៏បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ពាមប្រធ្នោះបន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងឃុំពាមប្រធ្នោះ

(ខេត្ដកំពង់ចាម)៖ ថ្ងៃសៅរ៍៦រោច ខែ បឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទីព្រឹក ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ពាមប្រធ្នោះនិងលោកជំទាវសហការីក្រុមការងារ សហការជាមួយគណបក្សឃុំ និងស្រុក បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី២ នៅទូទាំងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានសមាជិកសមាជិការចូលរួមសរុបចំនួន២៥០នាក់ ក្នុងនោះមធ្យោបាយរថយន្តសរុប១៥គ្រឿងនិងម៉ូតូសរុប៩៥គ្រឿង ។ ជាលទ្ធផលកម្មវិធីប្រព្រឹត្ដទៅពោពេញដោយក្តីសប្បាយរីករាយ…

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

(ស្វាយរៀង)៖ សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង (ថ្ងៃ៨ ខែមិថុនា ឆ្នាំ២០២៣)៖ ១. ប្រជាពលរដ្ឋគ្រប់អាជីព គ្រប់សាសនា និងគ្រប់ទីកន្លែង ជាពិសេសយុវជន បានយល់ដឹងអំពីស្នាដៃ និងបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បានសម្រេចចិត្តជ្រើសរើសចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជារហូតជាង ៦ លាននាក់ នៅទូទាំងប្រទេស។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ, ទិន្នន័យនៃអ្នកចេញទៅបោះឆ្នោត…

សេចក្តីជូនដំណឹងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពបានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៣ទៀតហើយ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសាកលសន្តិភាពសូមជម្រាបជូន ដល់ សាធារណៈជន និង បងប្អូនអ្នកសារព័ត៌មាន ទាំងអស់ ឲ្យបានជ្រាបថា សមាគមនឹងមានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពេញ១ថ្ងៃគឺនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ ២០២៣ ចាប់ពីម៉ោង៧នឹង00នាទី ព្រឹកដល់ម៉ោង៥នឹង០០នាទី ល្ងាចនៅអគារសេរីភាព ស្ថិតនៅ វិថីវិចិត្រសិល្បៈ (ផ្លូវOCIC) សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៣ នេះមានការចូលរួមបង្រៀនពីសំណាក់ សាស្រ្តាចារ្យបណ្ឌិតនិង ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យឧទ្ទេស ដែលមានបទពិសោធន៍ល្អៗជាច្រើនរូប ដូចជាសាស្ត្រាចារ្យ ឧកញ៉ាបណ្ឌិត ជា ចំរើន។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការផ្តល់កិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីចែកវិញ្ញាប័ណ្ណប័ត្របញ្ជាក់ការសិក្សាជូន។…

លោកវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុប្រធានគណៈចលនាសាសនិកឥស្លាមប្រចាំខេត្តតាកែវ និងអង្គការគោលដៅមនុស្សធម៌ ប្រគល់អណ្តូងទឹកស្អាតបំពាក់សុីតេនទឹក ចំនួន៣ ជូនសហគមន៍សាសនិកឥស្លាមភូមិកំពង់យោល

(តាកែវ )៖ តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា  លោកវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុប្រធានគណៈចលនាសាសនិកឥស្លាមប្រចាំខេត្តតាកែវ បានសហការជាមួយអង្គការគោលដៅមនុស្សធម៌ ដែលមានលោក ឌេន សាហ្វី ជាប្រធាន បានចុះប្រគល់អណ្តូងទឹកស្អាតបំពាក់សុីតេនទឹក ចំនួន៣ ជូនសហគមន៍ សាសនិកឥស្លាមភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃ ពុធ១៣ រោច ខែ ពិសាខ…

ចរិតធូរថ្លៃ ! ចៅសង្កាត់រងនៃសង្កាត់រមនា ស្រវឹងស្រា ទាញកែវគប់បុរសចំណាស់រួមតុជាមួយរយៈក្បាល

(ខេត្តមណ្ឌលគិរី)៖ ចរិតធូរថ្លៃនៃមន្ត្រីរាជការក្នុងតួនាទីជាចៅរងសង្កាត់រមនា ប្រើអំពើហិង្សាដោយទាញកែវស្រាគប់ទៅលើបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នងរួមតុផឹកស៊ីបណ្ដាលឲ្យរយៈក្បាលរងរបួសធ្ងន់ ។ យ៉ាងណា ក៏ដោយចៅសង្កាត់រង មិនមានទោសដល់ថ្នាក់ជាប់គុក ច្រវ៉ាក់នោះទេ ក៏ព្រោះតែអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ជា ពិសេសស្ថាប័នជំនាញមិនយកច្បាប់មកអនុវត្ត។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើង នៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតនៅភូមិពូត្រុំ ក្រុម១ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។ កម្មវិធីផឹកស៊ីសប្បាយដែលមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនា ហាក់ដូចជាប្រព្រឹត្តទៅយ៉ាងរីករាយប៉ុន្តែស្រាប់តែមានទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធីនិងបុរសតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃក…